ស្រម៉ៃមើលថាធ្វើឲ្យវិមានមួយនៅនឹងមាត់ទន្លេក្លាយជាផ្ទះផ្ទាល់ខ្លួនរបស់អ្នក…

ធ្វើដំណើរទៅកាន់ស្រុកឆ្លូងសម្រាប់ការស្នាក់នៅទីជនបទជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក

ភូមិគ្រឹះប្រវត្តិសាស្រ្ត,  ទេសភាព ទន្លេមេគ្គង

បន្ទប់ #១: បន្ទប់គេងគ្រែ ២ ជាមួយនឹងបន្ទប់ទឹក ១

​បន្ទប់ #២: បន្ទប់គេងគ្រែ ២ ជាមួយនឹងបន្ទប់ទឹក ១

 

ភូមិគ្រឹះប្រវត្តិសាស្រ្ត,  ទេសភាព សួនច្បារ

បន្ទប់ #៣: បន្ទប់គេងគ្រែ ១ កន្លែងអង្គុយ រានហាល

បន្ទប់ #៤: បន្ទប់គេងគ្រែ ១ កន្លែងអង្គុយ រានហាល

បន្ទប់ #៥: បន្ទប់គេងគ្រែ ១ កន្លែងអង្គុយ រានហាល

បន្ទប់ #៦: បន្ទប់គេងគ្រែ ១ កន្លែងអង្គុយ រានហាល

ព្រះពន្លា

បន្ទប់ #៧: បន្ទប់គេងគ្រែធំ ១ + គ្រែគេងតូច ២ ជាមួយនឹងបន្ទប់ទឹក ១

បន្ទប់ #៣: បន្ទប់គេងគ្រែធំ ១ + គ្រែគេងតូច ២ ជាមួយនឹងបន្ទប់ទឹក ១

បន្ទប់ #៣: បន្ទប់គេងគ្រែ ១

បន្ទប់ #៣: បន្ទប់គេងគ្រែ ១

ធ្វើការកក់កន្លែងស្នាក់នៅរបស់អ្នកនៅទីនេះ។

ការបង់ប្រាក់: ១០០% នៅនឹងកន្លែងបញ្ជរគិតលុយផ្ទាល់តែម្តង។

ការណែនាំខ្លីសម្រាប់ពេលដ៏ល្អ 

តើអ្នកមានចម្ងល់អ្វីផ្សេងទៀតក្នុងកំឡុងពេលដែលអ្នកស្នាក់នៅ?

អ្នកអាចទាក់ទងមក Whatsapp របស់យើងបាន: +៨៥៥ ១២ ៣៤៧ ៣០៩

អ្នកនឹងមានអារម្មណ៏សុវត្ថិភាពដូចជាផ្ទះរបស់អ្នក

មុខម្ហូបដែលមានផាសុខភាព

  • បើអ្នកកក់បន្ទប់ចំនួន ៤ ៦ ឬ ១០បន្ទប់ អ្នកនឹងបានចូលគ្រប់កន្លែងទាំងអស់ រួមទាំងប្រើប្រាស់នូវឧបករណ៏ផ្សេងៗនៅទីនោះបាន។​

  • ទឺកលាងដៃកំចាត់មេរោគ ពួកយើងនឹងដាក់ជូននៅមុខច្រកចូល។

  • សូមកុំជក់បារីនៅក្នុងបន្ទប់។ នៅបន្ទប់នីមួយៗមានយ៉រនៅខាងមុខដែលអនុញ្ញាតឲ្យជក់បារី។ សូមជម្រាប់ជូនថាក្នុងបន្ទប់នីមួយៗត្រូវបានបំពាក់នូវឧបករណ៏ចាប់ផ្សែង ដែលវានឹងរលត់ប្រសិនបើមានការជក់បារី។​

  • សូមចំណាំថាបន្ទប់ដែលអ្នកបានកក់ យើងនឹងធ្វើការរៀបចំសម្រាប់ការមកដល់របស់អ្នកនិងសម្អាតយ៉ាងស្អាតនៅពេលដែលអ្នកចាកចេញ។ កន្សែងងូតទឹកនឹងធ្វើការដូររៀងរាល់ ៣ថ្ងៃម្តង ឬប្រសិនបើអ្នកត្រូវការកន្សែងថ្មី។​

  • សូមចំណាំថាផ្ទះបាយទី២របស់យើងនៅជាប់នឹងភោជនីយដ្ឋាន “La Terrasse” ដែលអាចមើលឃើញដងទន្លេមេគង្គក្នុងផ្ទះឈើបែបបុរាណនឹងនៅតែបន្តបិទរហូតដល់មានការណែនាំបន្ថែមពីអាជ្ញាធរសុខភាពកម្ពុជាទាក់ទងនឹងរោគរាតត្បាតជំងឺ ខូវីត ១៩។

  • អ្វីដែលចាំបាច់នៃអាហារពេលព្រឹកដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកនឹងត្រូវបានរៀបចំនៅនឹងកន្លែងទទួលភ្ញៀវរបស់អ្នកមានដូចជា: កាហ្វេ តែ ទឹកដោះគោ ទឹកក្រូចស្រស់ នំបុ័ងដុតថ្មីៗក្នុងស្រុក និងនំខេកម៉ាឌីលីន ដំណាប់ផ្លែឈើដែលធ្វើខ្លួនឯង ប័រ រួមទាំងផ្លែឈើស្រស់ដែលមកពីផ្សារ។

  • អ្នកអាចប្រើប្រាស់ផ្ទះបាយរបស់យើងបានដោយសេរីដូចជាផ្ទះបាយរបស់អ្នកសម្រាប់រៀបចំចម្អិនម្ហូប ដែលមានទីតាំងនៅជាប់បារនៅក្នុងភូមិគ្រឹះប្រវត្តិសាស្រ្ត។ អ្នកនឹងឃើញឧបករណ៏ប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនដូចជា ទូរទឹកកក ទូរកក ឆ្នាំងដាំបាយ ម៉ាស៊ីនធ្វើកាហ្វេ កំសៀវដាំទឹក កែវតែ/កាហ្វេ ប្រដាប់ប្រដាក្នុងផ្ទះបាយផ្សេងៗ ចង្រ្កានហ្កាសនិងឡ ម៉ាស៊ីមកម្តៅម្ហូប ឆ្នាំង ខ្ទះ ចាន កែវ កាំបិត សម ស្លាបព្រា ចង្កឹះ កន្លែងស្តុកស្រាទំពាំងបាយជូរ។

  • ស្រាបៀរ សូដា (កូកា ហ្វែនតា Schweppes ទឹកសូដា) និងទឹកបរិសុទ្ធដែលអ្នកអាចទិញបានក្នុងហាងនៅលើផ្លូវធំ ដែលនៅខាងស្តាំដៃនៃច្រកចូល។

  • ជម្រើសតិចតែល្អបំផុតនៃស្រាទំពាំងបាយជូរបានដាក់ជូនភ្ញៀវរបស់ Le Relais ដោយភោជនីយដ្ឋាន La Résidence នៅក្នុងរាជធានីភ្នំពេញ។ សូមចុចនៅទីនេះសម្រាប់បញ្ជីរាយស្រាទំពាំងបាយជូររបស់យើង។​

  • ប្រសិនបើអ្នកចូលចិត្តចង់ទទួលទានអាហារសម្រន់នៅជិតកន្លែងរបស់យើង យើងសូមណែនាំភោជនីយដ្ឋាន ភ្នំភ្លើង ដែលនៅខាងស្តាំដៃរបស់អ្នកនៃច្រកចេញរបស់សណ្ឋាគារ។

អ្វីដែលត្រូវធ្វើ

  • ជាដំបូង, សម្រាប់អ្នកធ្វើការដែលត្រូវការទាក់ទងតាមទូរស័ព្ទ និងអ្នកសិក្សានៅផ្ទះទាំងអស់ សូមអ្នករីករាយជាមួយនឹងអ៊ិនធឺណិតល្បឿនលឿន! ចុចត្រង់នេះសម្រាប់លេខកូដវ៉ាយហ្វាយរបស់អ្នក។

  • អាងហែលទឹក៖ បើកតាំងពីព្រលឹមរហូតដល់យប់។ កន្សែង យើងនឹងដាក់ជូននៅលើកៅអីហើយអ្នកអាចទុលវានៅក្នុងកន្ត្រកនៅក្បែរអាងទឹកបាន នៅពេលដែលចាកចេញពីបរិវេណអាងហែលទឹក។

  • ល្បែងកំសាន្តជាច្រើន៖ បុកប៊ីយ៉ា អុក និងហ្គេមលេងលើក្តារនៅក្នុងកន្លែងអង្គុយ រួមទាំងឧបករណ៏វាយសី និងលេងបោះប៉េតង់។

  • សម្រាប់សកម្មភាពកំសាន្តដទៃទៀត, សូមមើលនៅទីនេះ

  •  សម្រាប់សកម្មភាពកំសាន្តដទៃទៀត, សូមមើលនៅទីនេះ

បាប៊ីឃ្យូ, ផ្សារក្នុងស្រុក 

  • កន្លែងដាក់អាំងសាច់បាប៊ីឃ្យូគឺជាកន្លែងសម្រាប់អ្នកទទួលទានអាហារថ្ងៃត្រង់ និងកម្មវិធីជប់លៀងពេលល្ងាច។

  • ប្រេងឆា អំបិល ម្រេច ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ហើយនឹងទឹកត្រីមាននៅក្នុងផ្ទះបាយ។

  • អ្នកអាចរកមើលគ្រឿងផ្សំក្នុងស្រុកស្រស់ៗនៅនឹងផ្សារឆ្លូងពេលព្រឹកបានដូចជា បន្លែ(ប៉េងប៉ោះ ការ៉ុត ត្រប់ ដំឡូងបារាំង សាឡាដ ល្ពៅ ខ្ទឹមបារាំង ខ្ទឹមស) ផ្លែឈើ នំដុតថ្មី គុយទាវ មី អង្ករ។ សាច់ស្រស់(សាច់មាន់ សាច់ជ្រូក ឆ្អឹងជំនើរ សាច់គោ) ត្រីទន្លេមេគ្គង ស៊ុត។ បុគ្គលិករបស់ពួកយើងអាចជួយអ្នកដើរទិញនៅក្នុងផ្សារបាន។

  • អ្នកក៏អាចយកចំណីអាហារដែលអ្នកចូលចិត្តមកបរិភោគជាអាហារពេលព្រឹកឬបាប៊ីឃ្យូបាបាន បើសិនជាអ្នកមិនអាចរកវាបាននៅក្នុងស្រុកឆ្លូងដូចជា ទឹកដោះគោស្រស់ ក្រែម ប័រ យ៉ាអ៊ួរ ពពួកគ្រាប់ធញ្ញជាតិ (អាហារបំប៉នពេលព្រឹក) ឈីស សណ្តែកកំប៉ុង សាច់ហែម សាច់ក្រក សាច់ចៀមឬសាច់នាំចូលពីប្រទេសក្រៅ….

ក្រុមការងារ 

យើងមានបុគ្គលិកចំនួន ៥នាក់ដែលនឹងជួយសំរួលឲ្យអ្នកកាន់តែមានភាពងាយស្រួល ក្នុងកំឡុងពេលដែលអ្នកស្នាក់នៅ Le Relais de Chhlong។ ពួកគេនឹងជួយសំរួលដល់លោកអ្នកអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកមានអារម្មណ៏ថាដូចជាផ្ទះអ្នក។ 

សុខ ពរ ជាស្រ្តីមេផ្ទះ។ គាត់បានធ្វើការជាមួយពួកយើងតាំងតែពីឆ្នាំ ២០០៨។ គាត់អាចជួយអ្នកទៅទិញម្ហូប ចំណីអាហារនៅក្នុងផ្សារបាន ប្រសិនបើអ្នកត្រូវការ។

ស្រី សេក គឺជាជំនួយការនៅក្នុងផ្ទះបាយ។ គាត់ធ្វើការជាមួយនឹង សុខ ពរ ដើម្បីរៀបចំ Le Relais de Chhlong ឲ្យស្អាត ភ្លឺចែងចាំង និងមានភាពកក់ក្តៅ។

ចាន់នី, ជាស្រ្តីមេផ្ទះដែលអៀននិងឆ្លាតវៃ ហើយនិងចេះបង្កើតទំនាក់ទំនងដ៏ល្អមួយជាមួយនឹងមនុស្សបងៗគាត់។

.

រង្សី គឺជាអ្នកថែសួនរបស់យើង។ គាត់ធ្វើការសម្អាតនិងរៀបចំថែរក្សា អាងហែលទឹកនិងសួនច្បារឲ្យបានស្អាតល្អ។

សេម គឺជាសន្តិសុខយាមយប់។ គាត់នឹងបិទច្រកចូលនៅជិតកន្លែងចតយានជំនិះនៅពេលល្ងាច។ គាត់អាចជួយសម្រួលអ្នកឲ្យមានភាពងាយស្រួលក្នុងការចតយានជំនិះរបស់អ្នក។

Joseph គាត់គឺជាអ្នកគ្រប់គ្រងនៅទីនេះ។ គាត់ចេះនិយាយភាសា បារាំង អង់គ្លេស និងខ្មែរ។ គាត់នឹងធ្វើការទាក់ទងមកអ្នករាល់បញ្ហាផ្សេងៗក្នុងពេលដែលអ្នកស្នាក់នៅ។ Joseph គាត់កំពុងតែធ្វើការនៅទីក្រុងភ្នំពេញផងនិងនៅស្រុកឆ្លូងផង។

សំរាកលំហែនៅទីជនបទក្នុងស្រុកឆ្លូង ភាគឦសាននៃប្រទេសកម្ពុជា ជាមួយនឹងសណ្ឋាគារដ៏ប្រណិតដែលមានចំនួន ១០បន្ទប់ ភោជនីយដ្ឋាន បារ និងអាងហែលទឹក
ភូមិគ្រឹះមួយដែលមានអាយុកាលច្រើនឆ្នាំ នៅក្បែរទន្លេមេគ្គង ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩១៦ ហើយបានជួសជុលឡើងវិញនៅឆ្នាំ ២០១៧


Road 308, Chhlong, Kratie  Province 
 +855 12 347 309

Book direct on our   website   for best available rates

email

map

  • Facebook - Grey Circle
  • Instagram - Grey Circle

2020 Le Relais de Chhlong

Joseph

Joseph the Manager