top of page
IMG_2844.jpg
ការលើកទឹកចិត្ត និង ការស្នាក់នៅកំសាន្តលក្ខណះក្រុមហ៊ុន

លោកអ្នកអាចជួល Le Relais ផ្តាច់មុខសម្រាប់ការស្នាក់នៅកំសាន្តជាលក្ខណះក្រុមហ៊ុន សកម្មភាពការងារជាក្រុម (team building) នៅចុងសប្តាហ៍ និងផ្សេងៗទៀត។

អ្នកអាចគ្រប់គ្រងសណ្ឋាគារទាំងមូលដែលមានផ្ទៃដីសរុប ៥០០០ ម៉ែត្រការ៉េ ហើយរីករាយជាមួយនឹងសេរីភាពក្នុងការបង្កើត ការស្នាក់នៅកំសាន្តដ៏ឡូយតាមស្ទាយរបស់អ្នក។

មិនថាវា ជាការផ្តល់រង្វាន់ដល់បុគ្គលិក ជាដំណើរកំសាន្តបែបលើកទឹកចិត្ត ឬក៏ដើម្បីឲ្យបុគ្គលិកមានអារម្មណ៏ស្រស់ស្រាយនិងទទួលបាននូវគំនិតថ្មីៗនោះទេ។ Le Relais គឺជាសណ្ឋាគារដែលឆ្ងាយពីជីវិតរស់នៅទីក្រុង ហើយជាកន្លែងមួយដ៏ល្អឥតខ្ចោះដែលនាំអ្នកខិតទៅជិតធម្មជាតិ ហើយធ្វើឲ្យអ្នកមានអារម្មណ៏រស់រវើកដើម្បីនាំមកនូវអ្វីដែលថ្មីសម្រាប់អាជីវកម្មឬក្រុមហ៊ុនរបស់អ្នក។

ពិធីរៀបអាពាហ៏ពិពាហ៏ និង កម្មពិធីផ្សេងៗ

លោកអ្នកអាចជួលសណ្ឋាគារ Le Relais ជាកន្លែងថត Pre-Wedding របស់អ្នក ឬសម្រាប់កម្មពិធីមង្គលការ 

Le Relais ជាកន្លែងដ៏ល្អសម្រាប់មនុស្សចាប់ពី ៤០នាក់ឡើង ដែលអ្នកអាចរៀបចំកម្មពិធីមង្គលការរបស់លោកអ្នកនៅក្នុងភោជនីយដ្ឋាន និងនៅលើវាលរាបស្មើក្នុងសណ្ឋាគារនេះ ខណៈដែលផ្ទះធំនឹងក្លាយទៅជាកន្លែងដ៏ស្រស់ស្អាតរបស់អ្នកសម្រាប់ការរាំលេងនិងបម្រើភេសជ្ជៈរហូតដល់ម៉ោងទៀបភ្លឺ!

យើងនឹងរៀបចំកម្មពិធីដ៏ល្អប្រណិត កម្មពិធីអាហារពេលល្ងាចដ៏សាមញ្ញ ឬក៏ជាកម្មពិធីជប់លៀងបែប rock star!

កម្មពិធីជប់លៀង និង កម្មពិធីជួបជុំគ្រួសារនានា

ប្រមូលក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នកជួបជុំគ្នាសម្រាប់ចុងសប្តាហ៍និងសូមឲ្យយើងបើកសណ្ឋាគារ Le Relais ដូចជាផ្ទះឯកជនរបស់អ្នក!

បន្ទប់គេងលក្ខណៈឯកជនចំនួន ១០បន្ទប់ ជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក ហើយអ្នកជួលសណ្ឋាគារ Le Relais សម្រាប់ពេលវេលាដ៏ល្អដែលមិនអាចបំភ្លេចបាន

យើងអាចរៀបចំជាអាហារពេលល្ងាចបាប៊ីឃ្យូបែបខ្មែរ ក្បែរអាងទឹកនៅក្រោមហ្វូងផ្កាយចំពេលដែលមានទេសភាពខៀវស្រងាត់ ដូចដែលអ្នកបានជួបភាពរីករាយក្នុងជីវិត ជាមួយនឹងការជ្រើសរើសបទភ្លេងដែលអ្នកពេញចិត្ត

bottom of page